ចង់ស្ដាប់បទចំរៀងថ្មីៗ មានតែនៅ Melody Original Cambo , YouTube & FB Page : Melody Original Cambo
Monday, October 16, 2017
Sunday, October 15, 2017
Saturday, October 14, 2017
Thursday, October 5, 2017
Monday, October 2, 2017
Sunday, October 1, 2017
Saturday, September 30, 2017
Friday, September 29, 2017
Thursday, September 28, 2017
Saturday, September 16, 2017
Thursday, September 14, 2017
Wednesday, September 13, 2017
Tuesday, September 12, 2017
Sunday, September 10, 2017
Saturday, September 9, 2017
Sunday, August 27, 2017
Wednesday, August 16, 2017
Friday, July 28, 2017
ឆាយ វីរៈយុទ្ធ បង្ហើបរឿងសំខាន់ពីរយ៉ាង
នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗរមែងមានរឿងចងចាំទាំងសប្បាយ និង ទុក្ខ យ៉ាងហោចមួយ។ ចំពោះ លោក ឆាយ វីរៈយុទ្ធ តារាចម្រៀងលំដាប់ជួរមុខមកពីផលិតកម្មសាន់ដេ មានរឿងពីរដែលធ្វើឲ្យលោកចងចាំមិនអាចបំភ្លេចបាន គឺទី ១ ការចេញអាល់ប៊ុម CD លើកដំបូងរបស់ខ្លួន និង ហេតុការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ កាលពីអំឡុងឆ្នាំ ២០១០។ ទន្ទឹមនឹងការឆ្លងកាត់រឿងចងចាំទាំងនេះ ឆាយ វីរៈយុទ្ធ បានហែលឆ្លងនៅការលំបាកនៅក្នុងជីវិតជាច្រើនទម្រាំបានក្លាយទៅជាតារាចម្រៀងដែលមានការទទួលស្គាល់ពីមហាជនរហូតមកទល់នឹងសព្វថ្ងៃនេះ។ខាងក្រោមនេះ គឺជាប្រវត្តិពិតដែល Sabay លម្អិតជូនទស្សនិកជនជ្រាបពីជីវិតរបស់ លោក ឆាយ វីរៈយុទ្ធ តាំងពីតូចរហូតមកទល់នឹងការឈរជើងក្នុងផលិតកម្មសាន់ដេសព្វថ្ងៃ។
ការបោះជំហានលើវិថីសិល្បៈ
លោក ឆាយ វីរៈយុទ្ធ បានឈានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០២ មកម្ល៉េះ ពោលគឺក្នុងពេលដែលលោករៀននៅថ្នាក់ទី៩នៃវិទ្យាល័យ ឥន្ទ្រទេវី តែម្ដង។ លោកនិយាយថាការបោះជំហានចូលសិល្បៈរបស់ខ្លួនកើតឡើងពីការស្រលាញ់ ផ្ទាល់ខ្លួន ក៏ដូចជាមានការជួយជំរុញលើកទឹកចិត្តខ្លះៗបងប្អូន និងឪពុកម្ដាយ។
តារាចម្រៀងរូបនេះនិយាយថា៖”អាជីពជាអ្នកចម្រៀង ហ្នឹងខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ។ កាលនៅក្មេងឱ្យតែដល់ម៉ោងសិល្បៈគ្រូតែងតែឱ្យអ្នកណាស្ម័គ្រចិត្ត ច្រៀងគាត់នឹងផ្ទល់ពិន្ទុឱ្យ។ ខ្ញុំតែងលើកដៃមុនគេជានិច្ច ព្រោះជាអ្វីដែលខ្ញុំស្រលាញ់ចូលចិត្ត”។
បាក់ទឹកចិត្តពេលមិនទទួលការគាំទ្រពីទស្សនិកជន
ក្រោយ ពីនៅក្រៅរង្វង់សិល្បៈជាងបីឆ្នាំ ដោយដើរតែច្រៀងតាមភោជនីយដ្ឋាន និងតាមបៀរហ្គាឌិននានាលោក ឆាយ វីរៈយុទ្ធ បានចេញជា CD លើកដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែនក្នុងឆ្នាំ ២០០៥។ បទចម្រៀងដំបូងរបស់លោកក្នុងផលិតកម្មនេះគឺបទ ”ត្រឹមមួយនាទី”។ ទោះជាយ៉ាងណាក៏ដោយការចេញជា CD ផ្ទាល់ខ្លួនលើកដំបូងនេះមិនបានធ្វើឱ្យតារាចម្រៀងវ័យក្មេងខាងលើ សប្បាយរីករាយឡើយ ព្រោះមិនទទួលការចាប់អារម្មណ៍ច្រើនពីមហាជន។
តារា ចម្រៀងទទួលការចាប់អារម្មណ៍ច្រើនពីមិត្តៗយុវវ័យនិយាយថា៖”ខ្ញុំ បាក់ទឹកចិត្ត និងគ្មានកម្លាំងចិត្តបន្តការច្រៀងទៀតទេនៅពេលបទចម្រៀងចេញហើយ មិនមានអ្នកគាំទ្រ។ ខ្ញុំចង់ឈប់ពីអាជីពជាអ្នកចម្រៀងនេះ តែដោយសារឪពុកម្ដាយចេះតែជំរុញលើកទឹកចិត្តធ្វើឱ្យ ព្យាយាមថែមទៀតរហូតធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍”។
លោក ឆាយ វីរៈយុទ្ធ បន្តទៀតថាការចេញបទចម្រៀងមានចំណងជើងថា”កិច្ចសន្យាស្នេហ៍” ក្នុងផលិតកម្ម Blue Diamond ទាក់ទាញការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។ ប្រការនេះធ្វើឱ្យមានកម្លាំងចិត្តលោកពុះពារខ្លាំងជាងមុនថែម ទៀតក្នុងការបោះជំហានកាន់តែជ្រៅក្នុងវិស័យសិល្បៈ។
ការផ្លាស់ប្ដូរផលិតកម្មច្រៀង
លោក ឆាយ វីរៈយុទ្ធ បានចេញជា CD ផ្ទាល់ខ្លួនដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែន នាឆ្នាំ២០០៥ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីបុរសម្នាក់អំឡុងពេលខ្លួនច្រៀង តាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។
ក្នុងឆ្នាំ២០០៧ តារាចម្រៀងល្បីឈ្មោះរូបនេះបានប្ដូរពីផលិតកម្ម រស្មីស្ទឹងសែន មកច្រៀងក្នុងផលិតកម្ម Blue Diamond។ ការចាកចេញពី រស្មីស្ទឹងសែន ដោយសារតែការជាប់គាំទ្រ CD មិនអាចចរាចរនៅលើទីផ្សារបាន។ ក្នុងផលិតកម្ម Blue Diamond នេះហើយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក ឆាយ វីរៈយុទ្ធ ចាប់ផ្ដើមល្បីទទួលស្គាល់ពីទស្សនិកជនក្នុងបទចម្រៀង”កិច្ចសន្យា ស្នេហ៍”។
ក្នុងឆ្នាំ២០០៨ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះប្ដូរមកច្រៀងក្នុងផលិតកម្ម M វិញម្ដង។ ការចាកចេញពី Blue Diamond មិនខុសពីកាលលោកចេញពី រស្មីស្ទឹងសែននោះទេ គឺដោយសារតែការជាប់គាំងមិនអាចចេញ CD លក់លើទីផ្សារបាន។
ក្នុងឆ្នាំ២០១០លោក ឆាយ វីរៈយុទ្ធ ចាកចេញពីផលិតកម្ម M មកច្រៀងឱ្យផលិតកម្ម Bigman វិញ។ ការចាកចេញពីផលិតកម្ម M មិនមែនជាប់គាំង CDS ដូចផលិតកម្មមុនៗទេ។ ការចាកចេញម្ដងនេះគឺដោយសារតែផុតកុងត្រា។
បានរយៈពេលតែពីរ ឆ្នាំតារាចម្រៀងល្បីឈ្មោះខាងលើបានបោះជំហានទៅកាន់ផលិតកម្ម ថ្មីមួយទៀតគឺផលិតកម្ម សាន់ដេក្នុងឆ្នាំ២០១២។ លោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថាការបោះជំហានទៅកាន់សាន់ដេ ដោយសារតែលោកផុតកុងត្រាជាមួយ Bigman ពោលគឺមិនមានបញ្ហាអ្វីចោទទេ។
បទចម្រៀងល្បីៗទទួលការគាំទ្រខ្លាំងពីទស្សនិកជន
បទចម្រៀងល្បីៗរបស់លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីប្រឡូកសិល្បៈរហូតមកទល់នឹងពេលបច្ចុប្បន្នមានដូចជា៖
-ផលិតកម្ម រស្មីស្ទឹងសែន ត្រឹមមួយនាទី
- ផលិតកម្ម Blue Diamond បទ កិច្ចសន្យាស្នេហ៍
-ផលិតកម្ម M នឹកដូចគ្នា, កុំឱ្យគេឈឺចាប់ដោយសារបង, ផ្ញើចិត្តនឹក, នរណាជាម្ចាស់បេះដូងអូន, ខូចចិត្តទុកមុន
-ផលិតកម្ម Bigmanកុំភ្លេចប្រាប់គេថាអូនជាសង្សារបង, ទឹកចិត្តបងស្រី, មុនបងស្គាល់គេអូននៅឯណា, ដកដង្ហើមហូរទឹកភ្នែក, សុខៗសង្សារសុំបែក, ខ្លាចការពិតត្បិតមិនចង់បែក។
-ផលិតកម្ម សាន់ដេ សង្សារលួចលាក់, ស្អប់ខ្លួនឯងដែលស្រលាញ់អូន, លុយបងមិនដល់គេ, លឺឈ្មោះអូនបងឆ្អែតបាយ, បងពីមុនឆ្កួតបាត់ហើយ។
ស្នាដៃថតខ្សែភាពយន្ត
ចាប់ តាំងពីបោះជំហានចូលសិល្បៈមកទល់នឹងពេលនេះលោក ឆាយ វីរៈយុទ្ធ បានសម្ដែងខ្សែភាពយន្តពីររឿងមកហើយគឺរឿង វិញ្ញាណបិសាចជញ្ជក់ឈាម ក្នុងឆ្នាំ២០១២ និងរឿង”ព្រាយក្បាលប្រាំបី” ក្នុងឆ្នាំ២០១៣។ ខ្សែភាពយន្តទាំងពីរនេះគឺថតក្នុងផលិតកម្មសាន់ដេ។ លោកបាននិយាយថានៅពេលខាងមុខលោកត្រៀមនឹងបង្ហាញស្នាដៃខ្សែភាពយន្ត ផ្សេងទៀត ប៉ុន្តែលោកមិនទាន់បង្ហើបចំណងជើងឱ្យដឹងនៅឡើយទេ។
ការចេញសម្ដែងនៅក្រៅប្រទេស
លោក ឆាយ វីរៈយុទ្ធ ទើបតែបានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះចាប់តាំងពី ឈានចាប់អាជីពជាអ្នកសិល្បៈមក។ ការចេញទៅសម្ដែងក្នុងឆ្នាំ២០១២ តារាចម្រៀងមានប្រភពមកពីខេត្ត កំពង់ចាមរូបនេះទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
រឿងចងចាំបំផុតមិនអាចបំភ្លេចបានក្នុងជីវិត
មាន រឿងពីរយ៉ាងដែលធ្វើឱ្យលោក ឆាយ វីរៈយុទ្ធ មិនអាចបំភ្លេចបានក្នុងជីវិត។ រឿងទាំងពីរនោះគឺទីមួយ ការចេញជា CD បទចម្រៀង និង រឿងមួយទៀតគឺ ព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១០។
តារា ចម្រៀងរូបនេះនិយាយថា អំឡុងការសិក្សាថ្នាក់អនុវិទ្យាល័យ ពេលចេញទៅច្រៀងតាមភោជនីយដ្ឋានម្ដងៗលោកបាននិយាយជាមួយបងប្រុស ខ្លួនថាថ្ងៃណាមួយបានចេញជា CD ចម្រៀងផ្ទាល់នឹងធ្វើឱ្យជីវិតរបស់លោករីករាយបំផុត។ ការគិតនេះគឺបានដូចបំណងពិតមែនដោយលោកបានចេញជាអាល់ប៊ុម CD ចម្រៀងក្នុងផលិតកម្ម រស្មីស្ទឹងសែន។ ដោយឡែកនិយាយពីរឿងរត់ជាន់គ្នានៅកោះពេជ្រ តារាចម្រៀងល្បីឈ្មោះខាងលើមិនធ្វើអត្ថាធិប្បាយទេ ដោយចាត់ទុកថាជារឿងធ្វើឱ្យលោកភ្លេចមិនបាន។
Wednesday, July 19, 2017
Tuesday, July 18, 2017
Monday, July 17, 2017
Friday, July 14, 2017
DJ វត្តរំដួល on the mix ថ្មី ច្រៀងដោយ G-Devith
++++++++++++++++++++++++++++++++++
Follow Me : Melody Original Cambo
YouTube : https://goo.gl/wWyYBq
GooglePlus: https://goo.gl/Gk7Hn9
Twtter : https://goo.gl/acZc7H
Instagram : https://goo.gl/uwDvx5
++++++++++++++++++++++++++++++++++
Tuesday, July 11, 2017
ត្រូវការកំលាំងចិត្ត ស៊ូហ្សាណា & ណុបប៉ាយ៉ារិទ្ទ
++++++++++++++++++++++++++++++++++++++++++++++++++++
សូមអរគុណសំរាប់ការ ទស្សនា Vedio នេះ សូមេជូយ Subscribe, Like & Share ដើម្បីទទួលបាន Vedio ថ្មីៗ Channel Melody Original Cambo
+++++++++++++++++++++++++++++++++++++++++++++++++++
Follow Me : Melody Original Cambo
YouTube : https://goo.gl/wWyYBq
Facbook : https://goo.gl/XhRDgU
GooglePlus : https://goo.gl/Gk7Hn9
Twtter : https://goo.gl/acZc7H
Instagram : https://goo.gl/uwDvx5
+++++++++++++++++++++++++++++++++++++++++++++++++++
_/\_/\_/\_ បើមានកំហុសឆ្គងសូមអភ័យទោសផងណា_/\_/\_/\_
_/\_/\_/\_ យើងសុទ្ធតែជាខ្មែរដួចគ្នាទេណា_/\_/\_/\_/\_
++++++++++++++++++++++++++++++++++++++++++++++++++
បទ: ពេលបងខូចចិត្តបងចូចិត្តធ្វើអ្វី ច្រៀងដោយ Yaro & Anich
សូមអរគុណសំរាប់ការ ទស្សនា Vedio នេះ សូមេជូយ Subscribe, Like & Share ដើម្បីទទួលបាន Vedio ថ្មីៗ Channel Melody Original Cambo
+++++++++++++++++++++++++++++++++++++++++++++++++++
Follow Me : Melody Original Cambo
YouTube : https://goo.gl/wWyYBq
Facbook : https://goo.gl/XhRDgU
GooglePlus : https://goo.gl/Gk7Hn9
Twtter : https://goo.gl/acZc7H
Instagram : https://goo.gl/uwDvx5
+++++++++++++++++++++++++++++++++++++++++++++++++++
_/\_/\_/\_ បើមានកំហុសឆ្គងសូមអភ័យទោសផងណា_/\_/\_/\_
_/\_/\_/\_ យើងសុទ្ធតែជាខ្មែរដួចគ្នាទេណា_/\_/\_/\_/\_
++++++++++++++++++++++++++++++++++++++++++++++++++
Subscribe to:
Posts (Atom)

